តើអ្វីជា ជំងឺផ្តាសសាយ ? - NOUN SOBOPHA CLINIC
wave_img

តើអ្វីជា ជំងឺផ្តាសសាយ ?

តើអ្វីជា ជំងឺផ្តាសសាយ ?
១. និយមន័យ

ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

២. រោគសញ្ញា

រោគសញ្ញាជាទូទៅ លេចឡើងនៅថ្ងៃទី1ដល់ទី3 បន្ទាប់ពីការបង្ករោគមានដូចជា៖
– ហៀសំបោរ, តឹងច្រមុះ, ឈឺក, ក្អក, កន្តាស់។
– ឈឺខ្លួន ឬ ឈឺក្បាល, ក្តៅខ្លួនស្រួចស្រាវ។
– ល្ហិតល្ហៃ។

៣. ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិឆ្ឆ័យ គឺធ្វើឡើងតាមរយៈប្រវត្តិរោគសញ្ញាខាងលើនឹងពិនិត្យឈាម ។

៣. មូលហេតុបង្ក

ភាគច្រើនបង្កដោយវិរ៉ុសដូចជា Rhinovirus A, B, C ដែលមេរោគទាំងនេះចូលក្នុងខ្លួនយើង តាមរយៈកំទិចកំទីទឹកមាត់ដែលមានក្នុងខ្យល់នៅពេលអ្នកជំងឺនិយាយ ក្អកឬ កន្តាស់ដែលមកប៉ៈពាល់ជាមួយយើងតាមរយះមាត់ ច្រមុះ នឹងភ្នែកជាដើម។
+ ក្នុងករណីបើមានសញ្ញារៀបរាប់ខាងលើបូករួមជាមួយសញ្ញាខាងក្រោម៖
– ចំពោះវ័យជំទង់មានដូចជា ក្តៅខ្លួន> 38,5 អង្សា, ក្តៅយ៉ាងតិច5ថ្ងៃឬក្តៅបាត់ៗ, ពិបាកដកដង្ហើម, តឹងច្រមុះ, ឈឺក,ឈឺក្បាល។
– ចំពោះកុមារមានដូចជា ក្តៅចាប់ពី38 អង្សារ, ក្តៅយ៉ាងតិចចាប់ចាប់ពី2 ថ្ងៃឡើងទៅ, ពិបាកដកដង្ហើម,ឈឺត្រចៀក នឹងសញ្ញាផ្លូវដង្ហើម។ បើមានសញ្ញាដែលបានរៀបរាប់ខាងលើត្រូវបញ្ចូនមកពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៤. ការការពារ
-លាងសំអាតដៃអោយបានញឹកញាប់។
-ប្រើក្រដាស់ជូតមាត់នៅពេលកន្តាស់ឬក្អក។ -ហាមប្រើប្រាស់របស់របររួមគ្នាអំឡុងពេលឈឺ។ -ថែរក្សាសុខភាពអោយបានល្អតាមរយៈ ការញាំអាហារ ទឹកក្តៅឧណ្ហៗអោយបានច្រើន ហាត់ប្រាណនឹងសំរាកអោយបានគ្រប់គ្រាន់។

៥. ការព្យាបាល
ការព្យាបាលទៅតាមមូលហេតុនែរោគសញ្ញា ក្នុងករណីបង្កដោយវិរ៉ុសមិនចាំបាច់ប្រើថ្នាំផ្សះទេតែក្នុងករណីបង្ក ដោយមេរោគបាត់តេរីមកជាមួយត្រូវប្រើប្រាស់ថ្នាំផ្សះទៅតាមវេជ្ជបញ្ជា ៕